គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីភាពប្រកបដោយភាព សប្បាយរីករាយ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម
2019-06-11 02:38:06

នាព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គីភាពប្រកបដោយភាព សប្បាយរីករាយ ជាមួយនឹងបងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម និងអាជ្ញាធរឃុំកោងកាងស្រុកពញាក្រែក ដើម្បីពង្រឹងសាមគ្គីភាព មិត្តភាព និងឯកភាពជាតិបន្តរក្សាសន្តិភាពនិងការអភិវឌ្ឍន៍។
បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តម ឆាយ វណ្ណា ក៏បានចូលចូលរួមជាមួយឯកឧត្ដម ម៉ូត យូសុះ សមាជិករដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងពិសានំបញ្ចុកសាមគ្គី នៅភូមិពោធិឥន្ទស្រុកពញា ក្រែកខេត្តត្បូងឃ្មុំផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦