គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិន
2019-06-13 03:20:53

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីប្រគល់ និងទទួលជំនួយពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Li AN ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្ថានឯកអគ្គរដ្ឋទូត និងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនដល់ព្រឹទ្ធសភាកម្ពុជាលើកទី១៥នេះ រួមមាន៖ កុំព្យូទ័រដាក់លើតុចំនួន១២០គ្រឿង កុំព្យូទ័រយូរដៃចំនួន១២០គ្រឿង ម៉ាស៊ីនបោះពុម្ភ Laser Printer ចំនួន១២០គ្រឿង ម៉ាស៊ីនបោះពុម្ភ Multi-Functional ចំនួន០៥គ្រឿង ម៉ាស៊ីថតចម្លងចំនួន ០៥គ្រឿង និងរថយន្ត Pick-up ចំនួន១២គ្រឿង មានទឹកប្រាក់ចំនួន ៦២៦,៨៦៥.២៤ ដុល្លារអាមេរិក។

បច្ចុប្បន្នជំនួយរបស់ចិនជូនដល់ព្រឹទ្ធសភាកម្ពុជាមានចំនួន ១៥លើក មានទឹកប្រាក់សរុបចំនួន ១៦,៦៩៥,៩៤៦.៥៤ ដុល្លារសហរដ្ឋអាមេរិក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦