គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត ស៊ា ម៉ីន ប្រទេសចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ
2019-06-17 01:02:46

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦/០៦/២០១៩ វេលាម៉ោង១៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ចិន បានដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត ស៊ា ម៉ីន ប្រទេសចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីសិក្សាឈ្វេងយល់ អំពីវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យវិនិយោគអចលនទ្រព្យតាមបែបទំនើប ។
បេសកកម្មនេះមានរយៈពេល ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៦~១៩/០៦/២០១៩ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦