គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈកម្មការទី៥ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ក្រោមអធិបតីភាព លោកជំទាវ ទី បូរ៉ាស៊ី
2019-06-21 06:45:07

នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩  លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ ដើម្បីពិនិត្យលើរបៀបវីរៈដូចខាងក្រោម៖

១- បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៥ ប្រចាំខែមិថុនា ឆ្នាំ២០១៩។

២- ព័ត៌មានលម្អិតអំពីការត្រៀមទៅទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩។

៣- បិទបញ្ជីចំណូល-ចំណាយរបស់គណៈកម្មការទី៥ ប្រចាំខែមិថុនា ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ ព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦