គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគនិងបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ
2019-06-24 00:22:42

នារសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩​ លោកជំទាវ មាន សំអាន​ ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម​ និងឯកឧត្តម ជឹម លាវ សមាជិកក្រុម ព្រមទាំងអាជ្ញាធរខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូសប្បុរសជនសហព័ន្ធនារីទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជេីញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជាគ្រឿងឧបភោគនិងបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារ​ និងកុមាកំព្រាចំនួន១០០នាក់ នៅ​វត្តអន្ទកុមា​ ភូមិ​អន្ទកុមា ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។
​ ក្នុងឱកាសនោះ​ គណៈប្រតិភូបាននាំយកអំណោយមកចែកជូនបងប្អូន​ប្រជាពលរដ្ឋក្រីក្រចំនួន២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម មី០១កេះ ស្ករសរ០១គីឡូក្រាម ទឹកស៊ីអ៊ីវ០១ដប ប្រេងឆា០១ដប ទឹកដោះគោ០១ប្រអប់ ម៉្សៅស៊ុប០១កញ្ចប់ ថ្នាំដុសធ្មេញ០១ទីប អាវយឺត០១ ភួយ០១ សាប៊ូ០១ដុំ ស្ករគ្រាប់០១កញ្ចប់ និងថវិកាចំនួន៥០,០០០រៀល (ប្រាំម៉ឺនរៀល) ដោយឡែកកុមារកំព្រា ចំនួន១០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន​ប៉ិច០១​ ខ្មៅដៃ០១​ សៀវភៅ​០៤ក្បាល​ កាតាប០១​ និងថវិកាចំនួន ១០,០០០រៀល (មួmយម៉ឺនរៀល)។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦