គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
2019-06-25 01:12:25

នាថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១  បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បន្តដោះស្រាយការខ្វះទឹកប្រើប្រាស់នៅមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋសូមគោរពថ្លែងអំណរគុណឯកឧត្តម ម៉ុម ជឹមហ៊ុយ ដែលកន្លងមកបានឧបត្ថម្ភថវិកាជីកជម្រៅស្រះមួយកន្លែង។ក្នុងពិធីខាងលើឯកឧត្តមបានផ្តល់ក្រមា និងកន្សែងពោះគោជូនក្រុមប្រឹក្សាសង្កាត់ មេភូមិ និងស្មៀនលើកទឹកចិត្តការខិតខំបំពេញសេវាការងារជូនប្រជាពលរដ្ឋបានលទ្ធផលល្អ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦