គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់
2019-06-26 03:36:37

កាលពីយប់ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយក្នុងម្នាក់ៗថវិកាចំនួនមួយលានរៀល ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនាមសម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តមបានសម្តែងនូវសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្វេង នៃការបាក់រលំអគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ជាមួយគ្នានេះឯឧត្តម សូមជូនពរដល់បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បេីយ និងបានវិលទៅប្រកបជីវភាពរស់នៅជាធម្មតាឡេីងវិញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦