គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការវិវត្តនៃភូមិសាស្រ្តនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល
2019-07-01 00:33:03

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៉ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការវិវត្តនៃភូមិសាស្រ្តនយោបាយ និងការលេចឡើងនៃសេដ្ឋកិច្ចឌីជីថល” ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ១ព្រឹក ដោយមានការអញ្ជេីញពីសមាជិក សមាជិកា ព្រឹទ្ធសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ។
អង្គសិក្ខាសាលា ក៏មានការធ្វេីបទបង្ហាញ និងកិច្ចពិភាក្សាស្តីពី ការវិវត្តនៃភូមិសាស្ត្រនយោបាយក្នុងក្របខណ្ឌគំនិតផ្តួចផ្តេីមផ្លូវមួយខ្សែក្រវាត់មួយ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៉ីហ្វិច ដោយលោក ជឺន បូរាណ ច័ន្ទបូរី ទីប្រឹក្សាក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាស្ថាន AVI និងលោក បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រមេគង្គនៃវិទ្យាស្ថានAVI និងការធ្វើបទបង្ហាញស្តីពី សេដ្ឋកិច្ចឌីជីថលកម្ពុជ ( ការត្រៀមខ្លួន និងការប្រែក្លាយផ្នែកឌីជីថល ឆ្ពោះទៅកាន់ឧស្សាហកម្ម៤.០) ដោយលោកបណ្ឌិត ឆេង គីមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្ត និងប្រជាធិបតេយ្យអភិបាលកិច្ចនៃវិទ្យាស្ថាន AVI៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦