គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញជូនដល់លោកសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
2019-07-01 00:40:16

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញជូនដល់លោកសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន៨៤នាក់ ក្នុងឱកាសអញ្ជើញមកទស្សនកិច្ចសិក្សា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ ក៏មានការទស្សនាខ្សែវីដេអូ អំពីព្រឹទ្ធសភា មតិសំណេះសំណាលរបស់ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា ការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ពីលោក ណុប គុជ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដោយលោក សុខ សុជាតិ ប្រធាននាយក ដ្ឋានស្រាវជ្រាវច្បាប់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
បន្ទាប់មកលោកសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា ដែលរួមមានសាលប្រជុំពេញអង្គ សាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងបណ្ណាល័យព្រឹទ្ធសភាផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦