គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈួន ឡេង និងឯកឧត្តម ទឹម ផន បានអញ្ជើ ញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់
2019-07-01 00:51:54

នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួន ឡេង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងឯកឧត្តម ទឹម ផន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ព្រមទាំងអាជ្ញាធរស្រុកបាភ្នំ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងគ្រួសារជនរងគ្រោះដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅតាមខ្នងផ្ទះជនគ្រោះក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងនាម សម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តម បានសម្តែងនូវការចូលរួមរំលែកមរណៈទុក្ខ និងសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្វេង នៃការបាក់រលំអគារនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានប្រគល់ជូនដល់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះទាំងអ្នកស្លាប់ និងអ្នករងរបួស ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀល ( ថវិកាសម្តេចប្រធានព្រឹទ្ធសភា ) និងចំនួន ៥០ម៉ឺនរៀល ( ថវិកាក្រុមអ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង )។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦