គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងអ្នកស្លាប់ដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់
2019-07-01 01:04:05

នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ​ដឹកនាំដោយឯកឧត្តម អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម និងអមដំណេីរដោយអាជ្ញាធរខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងអ្នកស្លាប់​ដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅភូមិ៦.១០​ សង្កាត់វិហារលួង​ ក្រុងសួង​ ខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះ ឯកឧត្តម បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា និងអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រួមមាន​ ទឹកត្រី១យួរ​ ទឹកស៉ីអ៉ីវ១យួរ​ ត្រីខ១យួរ​ ទឹកដោះគោឆៅ១យួរ​ និងស្ករស១កញ្ចប់​ ដេីម្បីប្រគល់ជូនដល់ជនរងគ្រោះ និងក្រុមគ្រួសារអ្នកស្លាប់ចំនួន០២​រូប​ ទី១.ឈ្មោះ​ ញ៉​ ចាន់ណេត​ (រងរបួស)​ ទី២.​ឈ្មោះ ញ៉​ ចាន់​ថន(ស្លាប់)ដែលទទួលរងគ្រោះថ្នាក់ពីហេតុការណ៍បាក់អាគារនេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦