គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាដែលឧបត្ថមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
2019-07-02 00:15:34

   
   
 

កាលពីថ្ងៃសៅរ៍ ១២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយលោកជំទាវ ត្រឹង ថាវី សមាជិការដ្ឋសភាមណ្ឌលខេត្តក្រចេះ និងជាអនុប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា រួមជាមួយលោក សោម សារិទ្ធ អភិបាលស្រុកសំបូរ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកថវិកាដែលឧបត្ថមដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជូនដល់គ្រួសារអ្នកស្លាប់ និងអ្នករងរបួសដោយសាររលំបាក់អគារកម្ពស់៧ជាន់ កាលពីពឹ្រកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះគណៈប្រតិភូបាននាំយកនូវការរំលែកទុក្ខ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារដែលជាកូន និង ជីដូន ដែលបានកំពុងសោកសៅក្នុងការបាត់បង់ឪពុក ម្តាយ និងកូន ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦