គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សត ណាឌី ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីអបអរសាទរទិវាមច្ឆជាតិលើកទី១៧
2019-07-02 00:21:59

   
   
 

នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាកត្តិយសក្នុងពិធីអបអរសាទរទិវាមច្ឆជាតិលើកទី១៧ ក្រោមអធិបតីភាពឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី  និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៅអាងទឹកបឹងស្នោ សង្កាត់សំរោង ដោយមានការអញ្ជើញចូលរូមពីអភិបាលនៃគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ មេឃុំ-ចៅសង្កាត់ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៣៨២០នាក់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦