គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ស្រី បេន បានចូលរួមជាមួយគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូសភារុស្សី
2019-07-04 00:24:51

មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ទីក្រុងម៉ូស្គូ៖ នៅវេលាម៉ោង០១៖០០នាទី រសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស្រី បេន បានចូលរួមជាមួយគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូសភារុស្សី ដែលដឹកនាំដោយឯកឧត្តម Chepa Aleksei អនុប្រធានគណៈកម្មការកិច្ចការបរទេស នៃសភាឌូមារុស្សី ដោយបានពិភាក្សាលើ៖
- ការគាំទ្ររបស់រុស្សីចំពោះការតវ៉ារបស់កម្ពុជាចំពោះការដាក់ទណ្ឌរបស់សហគមន៍អឺរ៉ុបមកលើកម្ពុជា រួមមានការនាំចេញស្រូវអង្ករ និងសំភារៈវាយនភណ្ឌ
- ការលើកកម្ពស់វិស័យទេសចរណ័កម្ពុជា-រុស្សី ពិសេសរវាងខេត្តសៀមរាប ជាមួយតំបន់Balkariaនិងតំបន់Bashkortostanរបស់សហព័ន្ធរុស្សី
- ការលើកកម្ពស់ការធ្វើពាណិជ្ជកម្ម វិនិយោគ ការផ្គត់ផ្គង់ថាមពល និង
-ការជម្រុញការហោះហើរត្រង់ទៅមកប្រទេសទាំងពីរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦