គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន បានដឹកនាំគណៈប្រតិភូសភាកម្ពុជា បន្តចូលរួមសម័យប្រជុំពេញអង្គ លើកទី២ នៃវេទិកាអន្តរជាតិ លើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធសភានិយម
2019-07-04 00:34:53

   
   
 

មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ទីក្រុងម៉ូស្គូ: នៅល្ងាចថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា បន្តចូលរួមសម័យប្រជុំពេញអង្គ លើកទី២ នៃវេទិកាអន្តរជាតិ លើកទី២ ស្តីពីការអភិវឌ្ឍប្រព័ន្ធសភានិយម។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈប្រតិភូបានឡើងថ្លែងសុន្ទរកថា ផ្តោតសំខាន់លើ៖
- ការឈានទៅរកភាពមិនប្រាកដប្រជា និងមិនអាចព្យាករណ៍របស់ពិភពលោក ដែលគំរាមកំហែងដល់សណ្តាប់ធ្នាប់ និងនិម្មាបនកម្មអន្តរជាតិ ដោយសារតែកើនឡើងនៃនិន្នាការឯកតោភាគី ការគាំពារនិយម សង្គ្រាមពាណិជ្ជកម្ម និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
- ការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអន្តរសភា និងការទូតសភាដែលពិតជាមានសារៈសំខាន់ដល់ដំណើរការរក្សាសន្តិភាព និងសន្តិសុខពិភពលោក
- ការមកដល់នៃបច្ចេកវិទ្យាឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលបានបង្កើតទាំងកាលានុវត្តភាព និងបញ្ហាប្រឈម ដល់គ្រប់ប្រទេសទាំងអស់ ហើយបច្ចេកវិទ្យាឌីជីថលនេះបាននិងកំពុងបញ្ជ្រៀបយ៉ាងឆាប់រហ័សទៅក្នុងសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្មសកល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦