គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម បានជួបប្រជុំពិភាក្សាជាមួយនឹងឯកឧត្តម អ៊ុសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាស្តីពីការរៀបចំ សិក្ខាសាលា ស្តីពីក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា
2019-07-04 03:46:52

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការ បានជួបប្រជុំពិភាក្សាជាមួយនឹងឯកឧត្តម អ៊ុសារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាស្តីពីការរៀបចំ សិក្ខាសាលា ស្តីពីក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដែលគ្រោងរៀបចំនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការអញ្ជេីញចូលរួមពីអង្គភាពពាក់ព័ន្ធរួមមាននាយកដ្ឋានស្រាវជ្រាវច្បាប់ នាយកដ្ឋានពិធីការ និងនាយកដ្ឋានព័ត៌មាន នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា នាពេលខាងមុខ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គឹម សុចិត្រា ប្រធាននាយកដ្ឋានសា្រវជ្រាវទូទៅ បានធ្វើបទបង្ហាញជូនដល់គណៈកម្មការទី១ព្រឹទ្ធសភា អំពីដំណើរការទូទៅនៃការរៀបចំសិក្ខាសាលាខាងលើនេះផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦