គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចុះស្រាវជ្រាវព័ត៌មានក្នុងសង្កាត់បឹងធំ ស្តីពីការអនុវត្តថវិកានៅថ្នាក់មូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
2019-07-05 02:30:42

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨.០០នាទី ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម អមដោយឯកឧត្តម ម៉ាន់ ឈឿន និងលោកជំទាវ មុំ សណ្តាប់ ជាសមាជិក បានអញ្ជើញចុះស្រាវជ្រាវព័ត៌មានក្នុងសង្កាត់បឹងធំ ស្តីពីការអនុវត្តថវិកានៅថ្នាក់មូលដ្ឋាន ភូមិឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដើម្បីត្រៀមរៀបចំវេទិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាខែកញ្ញា ខាងមុខនេះ។
ក្នុងពេលនោះ ឯកឧត្តមប្រធាន បានអញ្ជើញចុះទៅពិនិត្យទីតាំងអណ្តូងស្នប់ក្នុងសាលាបឋមសិក្សាព្រៃរមាស ដោយពិនិត្យឃើញថាអណ្តូងទាំង០២ មិនដំណើរការ ឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ទិញទឹកជូនសិស្សានុសិស្សប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំ ហើយថែមទាំងសន្យាថានឹងជីកអណ្តូងថ្មីជូនសាលា នាពេលខាងមុននេះ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦