គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញក្រោមប្រធានបទ «ការគ្រប់គ្រងសន្តិសុខសង្គមនៅប្រទេសបារាំង»
2019-07-09 08:28:48

នាព្រឹកថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅការិយាល័យទី៣ នៃរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញដោយលោកស្រី Gisèle DIALLO ទទួលបន្ទុកបេសកកម្មតំបន់ កិច្ចការថ្នាក់ក្រោមជាតិ និងអន្តរជាតិ នៃនាយកដ្ឋានសន្តិសុខសង្គម  ក្រោមប្រធានបទ «ការគ្រប់គ្រងសន្តិសុខសង្គមនៅប្រទេសបារាំង» ក្នុងនោះផ្តោតទៅលើចំណុចមួយចំនួនដូចខាងក្រោម៖

ហេតុអ្វីប្រទេសបារាំងចាំបាច់បង្កើត ប.ស.ស. ក្រោយឆ្នាំ១៩៤៥, កាតព្វកិច្ចរបស់ ប.ស.ស.,  ហានិភ័យដែលគ្របដណ្តប់លើ ប.ស.ស., កិច្ចការពារជំងឺជាសាកល, រចនាសម្ព័ន្ធការពារសង្គមនិងទំនាក់ទំនង, បរិស្ថានជុំវិញនាយកដ្ឋានសន្តិសុខសង្គម។ល។

បទបង្ហាញបានបញ្ចប់នៅវេលាម៉ោង១២និង៣០នាទី បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទទួលទានអាហារនៅអាហារដ្ឋានរដ្ឋសភា ដែលក្នុងពេលនោះ ឯកឧត្តមជា ជេដ្ឋ បានសំណេះសំណាលជាច្រើនជាមួយវាគ្មិនបារាំងដើម្បីឱ្យបានច្បាស់អំពី ប.ស.ស. បារាំង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦