គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជួបសំណេះសំណាលសួរសុខទុក្ខ ស្ថិតនៅវត្តទេពប្រណម្យ ភូមិភ្នំលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ
2019-07-09 08:59:13

ព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ស្រី បេន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥  បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​ ដែលរស់នៅក្បែរស្រះទឹក និងបានដាំកូនឈើពូជឈើប្រណិតចំនួន៥០ដើម​ ដូចជា បេង ក្រញូង និងធ្នង់ សម្រាប់ចូលរួមអបអរសាទររុក្ខទិវា និងសម្រាប់ការពារកុំអោយហូរបាក់ច្រោះដីភ្លឺស្រះទឹក​ ស្ថិតនៅវត្តទេពប្រណម្យ ភូមិភ្នំលន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ ឆ្លៀតក្នុងឱកាសនោះដែរ​ ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៥ ក៏បានប្រគេននូវស៊ីម៉ង់ចំនួន៥តោន សម្រាប់ធ្វើបង្គោលរបងស្រះទឹក និងកសាងសមិទ្ធផលនានាក្នុងវត្តផងដែរ។

   សូមបញ្ជាក់ថា ចំពោះស្រះទឹកទាំង១០កន្លែង​ ក្នុងភូមិភាគទី៥នេះ ជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្តម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ ព្រមទាំងជូនកូនឈើពូជប្រណិតៗផងដែរ​ ដើម្បីអបអរសាទររុក្ខទិវា ដោយស្រះទឹកនីមួយៗទទួលបានកូនឈើចំនួន៥០ដើម សរុបចំនួន៥០០ដើម ដែលជាអំណោយរបស់ឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦