គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងប្រារព្ធពិធី រុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ
2019-07-09 09:16:26

 

នាព្រឹកថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងប្រារព្ធពិធី រុក្ខទិវា ជាទិវាពលកម្មដាំដើមឈើប្រពៃណីជាតិ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្បាលដំរី ស្ថិតក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

 

ពិធីនេះ មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្ដរជាតិ និង ប្រជាពលរដ្ឋជុំវិញខេត្ត។

 

 «រុក្ខទិវា» ៩កក្កដា នៅក្នុងឆ្នាំ២០១៩ មានកូនឈើកម្រ និងប្រណិតចំនួន១៣.១៣៥ដើម នឹងត្រូវដាំលើផ្ទៃដីសរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ៣.០០០ដើម , អង្កាញ់៤.៥០០ដើម, ធ្នង់៣.០០០ដើម ,គ្រញូង ២.០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង២ម៉ែត្រ ចំនួន ៦០០ដើម និងគគីរដើមធំមានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម។

 

ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម ដាំឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗ ទៀតតរៀងទៅ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦