គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់លោក Thomas RAMILIJAONA អ្នករដ្ឋបាលទទួលបន្ទុកវិស័យហិរញ្ញវត្ថុសន្តិសុខសង្គម នៃលេខាធិការដ្ឋានគណៈកម្មការកិច្ចការសង្គម
2019-07-11 00:08:12

នារសៀលថ្ងៃចន្ទ ៧កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅការិយាល័យទី៣ នៃរដ្ឋសភាបារាំង គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់លោក Thomas RAMILIJAONA អ្នករដ្ឋបាលទទួលបន្ទុកវិស័យហិរញ្ញវត្ថុសន្តិសុខសង្គម នៃលេខាធិការដ្ឋានគណៈកម្មការកិច្ចការសង្គម ក្រោមប្រធានបទ «ការគ្រប់គ្រងហិរញ្ញប្បទានសន្តិសុខសង្គម» ក្នុងនោះវាគ្មិនបានបង្ហាញចំនុចសំខាន់ៗមានដូចជា ជម្រុញឱ្យពិការភាពមានឱកាសចូលបម្រើការងារ, ការប្រមូលចំណូលហិរញ្ញប្បទាន ប.ស.ស., ការបែងចែកនិងគ្រប់គ្រង ប.ស.ស., ការតាក់តែងសេចក្តីព្រាងច្បាប់ ប.ស.ស., ហានិភ័យទាំង៥ប្រភេទរបស់ ប.ស.ស.។ល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦