គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពីសហគមន៍អាស៊ានក្នុងភាពជាដៃគូដើម្បីអភិវឌ្ឍន៌លំនៅដ្ឋានជូនសហគមន៌អ្នកក្រីក្រក្នុងទីក្រុង នៅទីក្រុងបាងកកព្រះរាជាណាចក្រថៃ
2019-07-11 00:12:53

នាថ្ងៃសុក្រ ៤កើត និងថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពីសហគមន៍អាស៊ានក្នុងភាពជាដៃគូដើម្បីអភិវឌ្ឍន៌លំនៅដ្ឋានជូនសហគមន៌អ្នកក្រីក្រក្នុងទីក្រុង នៅទីក្រុងបាងកកព្រះរាជាណាចក្រថៃ។ នៅពេលនោះឯកឧត្តម បង្ហាញបទពិសោធន៍ល្អៗដែលនាំមកនូវជោគជ័យជាបន្តបន្ទាប់ក្នុងការអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយភាពក្រីក្រនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងបន្តមកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផ្តោតលើអាទិភាពគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋានជូនបងប្អូននៅក្នុងសហគមន៍អ្នកក្រីក្រជូនដល់ប្រទេសនានាដែលបានចូលរួមក្នុងអង្គវេទិការ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦