គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (SDGs) ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
2019-07-12 02:30:27

នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឌ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ (SDGs) ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងទាំងភ្ញៀវជាតិ និងអន្តរជាតិ ក្រោមកិច្ចសហការរៀបចំរវាងព្រឹទ្ធសភា ក្រសួងផែនការ កម្មវិធីអភវឌ្ឍន៍សហប្រជាជាតិ(UNDP) និងវិទ្យាស្ថានសភាកម្ពុជា។

អង្គសិក្ខាសាលា ក៏មានការឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ចំណាប់អារម្មណ៍ របស់ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា លោកស្រី Rizvina De Alwis ប្រធានស្តីទីអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោក គឹមយាត ដារ៉ារិទ្ធ នាយកវិទ្យាស្ថានសភាកម្ពុជា ។ ក្រៅពីនេះ អង្គសិក្ខាសាលា ក៏មានការពិភាក្សា និងធ្វើបទបង្ហាញស្តីទី ស្ថានភាពទូទៅនៃ SDGs ក្នុងក្របខ័ណ្ឌសាកល និងការវាយតម្លៃការអនុវត្ត SDGs ដោយលោកបណ្ឌិត Richard Marshall អ្នកជំនាញ SDGs UNDP និងការធ្វើបទបង្ហាញស្តីពី ដំណើរការធ្វើមូលដ្ឋានីយកម្ម SDGs និងការរៀបចំក្របខណ្ឌ CSDGs៖ បញ្ហាប្រឈម និងទិសដៅបន្ត និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត CSDGs៖ របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្ត និងការប្រមូលទិន្នន័យសម្រាប់ការវាយតម្លៃ បញ្ហប្រឈម និងទិសដៅបន្ត ដោយឯកឧត្តម ប៉ូច សុវណ្ណឌី អគ្គនាយករងផែនការ នៃក្រសួងផែនការ ទទួលបន្ទុក SDGs៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦