គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង និង លោកជំទាវ ទី បូរ៉ាស៊ីបានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទានរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុគន្ធមានបុណ្យ
2019-07-15 00:53:52

នាព្រឹក​ថ្ងៃអាទិត្យ ១៣កើត​ ខែ​អាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ​២០១៩​ លោកជំទាវ​ ទី​ បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥​ និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា​ ព្រមទាំងលោកជំទាវ​ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងទេយ្យទានរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសុគន្ធមានបុណ្យ ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។

 

​       ក្នុងឱកាសនោះ​ ឯកឧត្តម​ ម៉ម​ ប៊ុននាង​ បានលើកឡើងថា រដូវនេះជារដូវចូលវស្សាពុទ្ធបរិស័ទទូទាំងប្រទេស បាននាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុ បច្ច័យ យកទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាមគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ហើយក្នុងការចូលវស្សានេះ មានរយៈពេលតែ៣ខែព្រះសង្ឃគ្រប់វត្តអារាមទូទាំងប្រទេស មិនអាចនិមន្តចេញទៅបិណ្ឌបាត នៅទីណាបានឡើយ ហើយក្នុងចូលវស្សានោះពុទ្ធបរិស័ទតែងតែនាំយកទានវស្សាទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខ័ន្ធ អ្នកដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ។

     ទេយ្យទាន ទេយ្យវត្ថុ និងគ្រឿងបរិក្ខារដែលឯកឧត្តម​ លោកជំទាវ​ និងឯកឧត្ត​ម​ លោកជំទាវ​ខុទ្ទការល័យសម្តេចប្រធានព្រឹទ្ធសភា​ បាននាំយកមកប្រគេនព្រះសង្ឃនាពេលនេះរួមមាន៖ អង្ករ១តោន ទឹកសុទ្ធ១កេះ មី១កេះធំ ប្រេងឆា១ធុង ទឹកដោះគោ១កេះ ត្រីខ១កេះ ទឹកក្រូច១កេះ ទឹកផ្លែឈើ១កេះ ត្រីងៀត៣គីឡូ សាច់ក្រក៣គីឡូ ខ្ទឹមស៣គីឡូ ប៊ីចេង៣គីឡូ អំបិល១០គីឡូ  ស្កស៥គីឡូ ទឹកត្រី២យួ សាប៊ូបោកខោអាវ១កេះ សាប៊ូលាងចាន១ធុង(៣០លីត្រ) ប៉ុងមួយឡូ ប្រដាប់ដុសឆ្នាំង១យួរ តែ១កញ្ចប ទៀនវស្សា១គូរ​ និងបច្ច័យ១០លានរៀល​ ព្រមទាំងតាជី​ យាយជី​ ចំនួន២០នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ក្រណាត់ស១ដុំ​ និងថវិកា១ម៉ឺន​រៀល ប្រជាពលរដ្ឋចំនួន១២០នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១​ និងថវិកា១ម៉ឺនរៀល​ ដែលចំណាលថវិកាសរុប​ ១៦,១០០,០០០រៀល។ ជាមួយគ្នានេះឯកឧត្តម​ បានទទួលកសាងដងទង់មួយគូរ​។ ដោយឡែកលោក​ជំទាវ​ ទី​ បូរ៉ាស៊ី​ បាននាំយកបច្ច័យចំនួន​១ពាន់ដុល្លា​ ដេីម្បីចូលរួមកសាងវត្តផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦