គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ
2019-07-19 03:40:31

នាព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈរួមមាន៖
១-ពិនិត្យរបាយការណ៍លទ្ធផលការងារទស្សនកិច្ច នៅសភាប្រឹក្សានយោបាយប្រជាជនចិនរបស់គណៈកម្មការទី៥ព្រឹទ្ធសភា កាលពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០១៩។
២-កំណត់កាលបរិច្ឆេទ និងកម្មវិធីរបស់គណៈកម្មការទី៥ព្រឹទ្ធសភា ចុះបំពេញបេសកកម្មសិក្សាស្វែងយល់ អំពី ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងផ្សព្វផ្សាយព័ត៌មាន នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
និង៣-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦