គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុំ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការដ្ឋានការពារអាកាស
2019-07-22 00:47:46

នារសៀលថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អន ស៊ុំ  លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេការដ្ឋានការពារអាកាស ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បត្ត៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៥:៣០នាទីវសៀល  ក្នុងជន្មាយុ៦២ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន ទៅតាមប្រពៃណីព្រះពុទ្ធសាសានា នៅគេហដ្ឋានផ្ទះលេខ៦២B ផ្លូវសំរោងអណ្តែត បុរីពិភពថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦