គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញចុះពិនិត្យការសាងសង់អគារទីចាត់ការសាលាបឋមសិក្សាព្រែកតារ័ត្ន
2019-07-22 00:56:59

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩

ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអាជ្ញាធរសង្កាត់ព្រែកតាសេក បានអញ្ជើញចុះពិនិត្យការសាងសង់អគារទីចាត់ការសាលាបឋមសិក្សាព្រែកតារ័ត្ន ដែលជាអំណោយរបស់ឯកឧត្តម អ៊ុំ សារឹទ្ធ ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានផ្តល់បង្គោល និងអំពូលភ្លើងប្រើដោយពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺក្នុងបរិវេណសាលា ព្រមទាំងជួយសាងសង់បង្គន់អនាម័យសម្រាប់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រើប្រាស់។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ សារឹទ្ធ បានអញ្ជើញពិនិត្យផ្លូវមួយខ្សែរប្រវែង ៣៧០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតារ័ត្ន ដែលជាអំណោយរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា  ព្រមទាំងចុះពិនិត្យអគារទីចាត់ការអនុវិទ្យាល័យព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ជជ្រោយចង្វារ រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦