គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ កង សៅរ៍ធន បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជូនដល់ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច
2019-07-24 00:12:20

នារសៀល ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្ដម លី សារី សមាជិកក្រុម តំណាងអោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជូនដល់ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច ក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង, ឃុំបឹងសាលាខាងត្បូង, ឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន៧៨នាក់។

ក្នុងឱកាសនេះដែរ លោកជំទាវ និងឯកឧត្តមបាន៖
-ផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើងក្នុងប្រទេស
-អប់រំ និងណែនាំអំពីបញ្ហាថែរក្សាសុខភាព (ជំងឺគ្រុនឈាម)
-ពង្រឹងស្មារតី គោលជំហរសាមគ្គីភាពផ្ទៃក្នុង
ព្រមទាំងបានអញ្ជើញពិនិត្យមើលកូនឈើដែលបានដាំនៅជុំវិញស្រះទឹក កន្លងមក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦