គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម បានអញ្ជើញចុះសួរសុខទុក្ខ លោក ចាន់ សុខា មេឃុំសេកុង ស្រុកសៀងប៉ាងខេត្តស្ទឹងត្រែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉ែត
2019-07-24 00:25:44

កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយឯកឧត្ដម ញ៉ែម សាម៉ន សមាជិកគណៈកម្មការទី៩ និងជាសមាជិកព្រឹទ្ធសភាភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខ លោក ចាន់ សុខា មេឃុំសេកុង ស្រុកសៀងប៉ាងខេត្តស្ទឹងត្រែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉ែត។ ក្នុងឳកាសនោះឯកឧត្តមប្រធានបាន ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងនាំយកថវិកាមួយចំនួនផ្ដល់ជូនលោកមេឃុំផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦