គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ អធិការរងនគបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុកពញាក្រែក
2019-07-25 00:14:00

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកពញាក្រែក
នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ អធិការរងនគបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុកពញាក្រែក ដឹកនាំដោយលោក លី សុភាលីន អភិបាលស្រុកពញាក្រែក ដើម្បីពិភាក្សា និងរកវិធីសាស្ត្រដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រមូលបានពីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៨ក្នុងស្រុកពញាក្រែក ដែលលើកឡើងក្នុងវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦