គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈ
2019-07-25 04:02:47

នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបៀបវារៈ៖
១-ស្ដាប់របាយការណ៍អំពី លទ្ធផលរបស់គ្រប់សមាជិកគណៈកម្មការប្រចាំខែកក្កដា និង ទិសដៅការងារបន្ដ។
២-ត្រៀមការងារចន្លោះសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៤ ៖
-ត្រៀមជួបពិភាក្សាការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈ្វេងយល់អំពីការរីកចម្រើនថ្មីក្នុងវិស័យអប់រំ យុវជន និងកីឡា បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខ។
-ត្រៀមចុះបំពេញបេសកកម្ម ដើម្បីឈ្វេងយល់ពីវិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦