គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នាយកទីចាត់ការអន្តរវិស័យ
2019-07-31 03:23:46

នាព្រឹកថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ គណៈ ប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ប្រធានមន្ទីរកិច្ចការនារី និងនគរបាល ឬមន្ត្រីនគរបាលយុត្តិធម៌ ផងដែរ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់។

ការជួបពិភាក្សានេះ មានគោបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាដូចជា៖ ការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងការបែងចែកមតកសាសន៍ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ត្រៀមរៀបចំវេទិកានៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦