គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងសាលាដំបូងខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក អ៉ិត សម្ផស្ស ប្រធានសាលាដំបូងខេត្តពោធិ៍សាត់
2019-08-01 00:38:53

បន្ទាប់មកនារសៀលថ្ងៃដ៏ដែលនេះ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញបន្តចុះជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយនឹងសាលាដំបូងខេត្តពោធិ៍សាត់ ដែលដឹកនាំដោយលោក អ៉ិត សម្ផស្ស ប្រធានសាលាដំបូងខេត្តពោធិ៍សាត់ នៅសាលសវនាការ សាលាដំបូងខេត្ត ពោធិ៍សាត់។

ការជួបពិភាក្សានេះ មានគោបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាការអនុវត្តន៍ច្បាប់របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារសម្រាប់ត្រៀមរៀបចំវេទិកានៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦