គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ បានអញ្ជើញក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកដោយសុវត្ថិភាព និងប្រសិទ្ធិភាព
2019-08-01 00:46:44

ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៤.៣០នាទី នៅសាសារាជធានីភ្នំពេញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានក្រុម អមដោយឯកឧត្តម ម៉ាន់ ឈឿន ជាសមាជិក បានអញ្ជើញជួបសវនាការជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមបឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ស្តីពី “ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកដោយសុវត្ថិភាព និងប្រសិទ្ធិភាព” ដើម្បីត្រៀមរៀបចំវេទិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នាខែកញ្ញា ខាងមុខនេះ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦