គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈឹម ព្រះខ័ន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ភាសាអង់គ្លេសកំរិតមធ្យម នៅសាលបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមបើកពីលោកជំទាវ Myca Magnolia M. Fishcher
2019-08-06 04:02:17

នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ភាសាអង់គ្លេសកំរិតមធ្យម» នៅសាលបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមបើកពីលោកជំទាវ Myca Magnolia M. Fishcher ភារធារី នៃស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានសិក្ខាកាមចូលរួមចំនួន៥០នាក់ សិក្សារៀងរាល់ពេលរសៀលថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍
ឧទ្ទេសនាមដោយលោក Teddy Publico គ្រូជនជាតិហ្វីលីពីន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦