គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយនឹងអង្គការសុខភាពពិភពលោក(WHO) ដឹកនាំដោយលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ
2019-08-08 03:40:27

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៩ គណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយនឹងអង្គការសុខភាពពិភពលោក(WHO) ដឹកនាំដោយលោកវេជ្ជបណ្ឌិត យុិល ដារ៉ាវុធ នាយកប្រតិបត្តិ ដើម្បីស្តាប់បទបង្ហាញស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សុខភាពនៅកម្ពុជា សម្រាប់ត្រៀមចូលរួមវេទិកាសភាអាសុី-ប៉ាសុីហ្វិកលើកទី៥ ស្តីពី ការលើកកម្ពស់តួនាទីរបស់សមាជិកសភាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងសុខភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២២ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងណាឌី(Nadi) ប្រទេសហ្វីជី (Fiji) នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦