គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុ លេខាធិការគណ:កម្មការទី៤ និង ឯកឧត្តម អ៊ុក គង់ សមាជិកគណ:កម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង អតីតប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា នីតិកាលទី៣
2019-08-09 08:01:04

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អន ស៊ុ លេខាធិការគណ:កម្មការទី៤ ព្រឹទ្ធសភា នីតិកាលទី៤ (តំណាងគណ:កម្មការទី៤) និង ឯកឧត្តម អ៊ុក គង់ សមាជិកគណ:កម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង អតីតប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា នីតិកាលទី៣ ដែលកំពុងសម្រាកព្យាបាលជំងឺនៅអគារតេជោសន្តិភាព មន្ទីរពេទ្យកាល់ម៉ែត ។

ឯកឧត្តម បានជូនពរឯកឧត្តមព្រឹទ្ធាចារ្យ ប៊ូ ថង សូមអោយឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អបរិបូរណ៍ឡើងវិញ ព្រមទាំងមានជន្មាយុយឺនយូរបន្តទៀត ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦