គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន
2019-08-13 00:28:20

នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន អំពី៖ ទី១-បច្ចុប្បន្នភាពនៃការអនុវត្តន៍កិច្ចសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២-ការចុះត្រួតពិនិត្យប័ណ្ណ ឬសៀវភៅការងាររបស់ជនបរទេស ដែលកំពុងធ្វើការតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ទី៣-ការត្រួតពិនិត្យលិខិតស្នាមចេញ-ចូលផ្សេងៗរបស់ជនបរទេសស្នាក់នៅខេត្តកំពង់ធំ  ទី៤-ការអនុវត្តន៍ច្បាប់ស្តីអំពីរបបសារព័ត៌មាន ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្ត ដូចជា៖ វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រមទាំងការងារប្រឈម និងបញ្ហាលំបាកមួយចំនួន ដែលមន្ទីរជំនាញបានជួបប្រទះក្នុងការអនុវត្តការងារនាពេលបច្ចុប្បន្ននេះផងដែរ។ 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦