គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមចូលរួមសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភាទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV)
2019-08-17 06:02:54

នៅថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) រួមជាមួយឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ជឹម លាវ សមាជិក បានអញ្ជើញចូលរួមចូលរួមសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភាទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV)  ក្រោមប្រធានបទ តួនាទីសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) ដែលប្រព្រឹត្តនៅក្នុងទីក្រុងហាឡុង ខេត្តក្វាងនីញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា។ នៅក្នុងល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូសភាកម្ពុជាត្រូវបានភាគីម្ចាស់ផ្ទះវៀតណាមទទួលអាហារពេលល្ងាចយ៉ាងកក់ក្តៅបំផុត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦