គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលជួបសម្តែងការគួសម ជាមួយលោកជំទាវ Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម
2019-08-17 06:24:21

   

នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣  នៅសណ្ឋាគារ WYNDHAM ក្នុងទីក្រុងហាឡុង ខេត្តក្វាងនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ឯកឧត្តម ញ៉ែម សាម៉ន ឯកឧត្តម ជឹម លាវ សមាជិក រួមជាមួយសមាជិករដ្ឋសភា ៥រូប ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមចូលរួមបើកសន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសរដ្ឋសភាទាំង៣ កម្ពុជា-វៀតណាម-ឡាវ (CLV)  ក្រោមប្រធានបទ តួនាទីសភាក្នុងការអនុវត្តកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមអធិបតីភាពលោកជំទាវ Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម។ មុននឹងកម្មវិធីបើកនៃអង្គសន្និសីទ គណៈប្រតិភូសភាកម្ពុជារួមជាមួយគណៈប្រតិភូសភាឡាវ ក៏បានអញ្ជើញចូលជួបសម្តែងការគួសម ជាមួយលោកជំទាវ Tong Thi Phong អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមផងដែរ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦