គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ កែវ សមាជិកព្រឹទ្ធសភា
2019-08-23 06:59:38

នាព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩  វេលាម៉ោង ១០:១៥នាទីព្រឹក ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មការរៀបចំពិធីបុណ្យសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ  កែវ សមាជិកព្រឹទ្ធសភា រួមជាមួយសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះទៅពិនិត្យមើលទីកន្លែងប្រារព្វពិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ  កែវ សមាជិកព្រឹទ្ធសភា ដែលនឹងត្រូវធ្វើពិធីបញ្ចុះនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ។ នៅក្នុងឱកាសនោះ ឯកឧត្តម បានជជែក ពិភាក្សាជាមួយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការរៀបចំពិធីបុណ្យសព ឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ  កែវ សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងមន្ត្រីទទួលបន្ទុករៀបចំពិធី អំពីដំណើរការនៃការប្រព្រឹត្តទៅនៃកម្មវិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ ស៊េីយ  កែវ សមាជិកព្រឹទ្ធសភា ធ្វើយ៉ាងណាឲ្យពិធីនេះមានភាពរលូន និងជោគជ័យ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦