គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះនៃការសរសេរ ការថតរូប និងការផ្សព្វផ្សាយព័ត៌មាន នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា
2019-08-26 07:07:18

នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «មូលដ្ឋានគ្រឹះនៃការសរសេរ ការថតរូប និងការផ្សព្វផ្សាយព័ត៌មាន» នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ៤៧នាក់ ចែកចេញជាពីរវគ្គ គឺវគ្គទី១ សិក្សាចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មានសិក្ខាកាមចំនួន ២៤នាក់
និងវគ្គទី២ សិក្សាចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានសិក្ខាកាមចំនួន ២៣នាក់ ឧទ្ទេសនាមដោយលោក ទេព មករា ប្រធាននាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦