គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភាបានបន្តចូលរួមកិច្ចប្រជុំផ្សេងៗនៃមហាសន្និបាតអាយប៉ាលើកទី៤០ និងជំនួបទ្វេរភាគី
2019-08-26 10:11:05

នៅរសៀលថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាបានបន្តចូលរួមកិច្ចប្រជុំផ្សេងៗនៃមហាសន្និបាតអាយប៉ាលើកទី៤០ និងជំនួបទ្វេរភាគី ដូចខាងក្រោម៖

១- លោកជំទាវ មាន សំអាន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការស្តី្រ (WAIPA) ដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន០២  (១) ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅក្នុងតំបន់អាស៊ាន និង (២) ការកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងវិស័យដែលមានមូលដ្ឋានបច្ចេកវិទ្យាខ្ពស់

២- ឯកឧត្តម យ៉ង់ សែម បានចូលរួមក្នុងជំនួបទ្វេភាគីរវាងគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាមួយនិងគណៈប្រតិភូសភាវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម

៣- ឯកឧត្តម ឈិត គឹមយាត និងឯកឧត្តម អាយ ខន បានបន្តចូលរួមសម័យប្រជុំពេញអង្គទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤០ ដោយក្នុងសម័យប្រជុំនោះ សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភាបានឡើងថ្លែងសេចក្តីថ្លែងការណ៍ក្នុងនាមសភាកម្ពុជា។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦