គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធ
2019-08-29 08:09:31

នារសៀលទី២៩ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាក្រុងសំរោង ខេត្តឧត្តរមានជ័យ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយនឹងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដឹកនាំដោយលោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង ដើម្បីសិក្សាឈ្វេងយល់អំពី វឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច លទ្ធផលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានាដែលអាជ្ញាធរក្រុងបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦