គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួពិភាក្សាការងារជាមួយអាជ្ញាធរ រដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ត្រីពាក់ព័ន្ធវិស័យគណៈកម្មការ
2019-09-03 01:34:51

នារសៀលថ្ងៃចន្ទ ០៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួពិភាក្សាការងារជាមួយអាជ្ញាធរ រដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក  និងមន្ត្រីពាក់ព័ន្ធវិស័យគណៈកម្មការ នៅសាលប្រជុំសាលាស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពី ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលផ្តោតលើ៖ ដំណើរការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ នៅមណ្ឌលសេវាកម្មយុត្តិធម៌ ការិយាល័យប្រជាពលរដ្ឋ ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ ព្រមទាំងភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់ដោយ ឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួនផងដែរ ដែលជាកត្តាដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦