គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងមន្ត្រីតុលាការ អយ្យការ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌
2019-09-03 08:32:08

នារសៀលថ្ងៃអង្គារ ទី០៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងមន្ត្រីតុលាការ អយ្យការ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ ខេត្តតាកែវ ដើម្បីឈ្វេង យល់អំពីការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីរដ្ឋប្បវេណី និងច្បាប់បំពេញបន្ថែមឲ្យក្រុមទាំងបួននៅតុលាការ និងអយ្យការ ព្រមទាំងសកម្មភាពការងាររបស់មន្ត្រីនគរបាល (មន្ត្រីនគរបាលយុត្តិធម៌ ភ្នាក់ងារ នគរបាលយុត្តិធម៌ មន្ត្រីរាជការ និងភ្នាក់ងារសារធារណៈដទៃ ទៀតដែលច្បាប់ ដោយឡែកប្រគល់អំណាចឲ្យធ្វើការពិនិត្យបទល្មើស) និងប្រមូលយកនូវសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលប្រជុំសាលាដំបូងខេត្តតាកែវ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦