គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក ឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ព្រឹទ្ធសភា
2019-09-04 03:21:00

នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក ឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលាស្រុកដំណាក់ចង្អើរ ដែលស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីឈ្វេងយល់អំពីការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលផ្តោតលើ៖ គណៈកម្មាធិការដោះស្រាយទំនាស់របស់ក្រុមការងារដោះស្រាយវិវាទផ្សេងៗ ព្រមទាំងវិធីផ្សះផ្សារលើការលែងលះ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ ការបង្កជាសារវន្តរបស់ប្រជាពលរដ្ឋ គឺទំនាស់អំពីបរិហាកេរ្តិ៍ ការបង្ករបួសស្នាមតូចតាច និងទំនាស់អំពីការជំពាក់ប្រាក់ជាដើម ហើយក៏នូវមានទំនាស់ដីធ្លីផងដែរ ដែលជាកត្តាដ៏ស្មុកស្មាញនាពេលបច្ចុប្បន្ននេះ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦