គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ
2019-09-06 07:17:45

នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ
ក្រុមប្រឹក្សាឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់អំពីការអនុវត្តន៏តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនិងការងារផ្តល់សេវាជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើរដល់ក្រុមប្រឹក្សាឃុំត្រូវខិតខំបន្តបំរើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ឆ្លើយតប តាមសំណូមពរនិងតំរូវការរបស់ប្រជាពលរដ្ឋនិងពង្រឹងការងារអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពជាប្រចាំ ដើម្បីការពារ និងរក្សាសេចក្តីសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរថែមទៀត។ នៅក្នងពិធីជួបសំណេះសំណាលនោះ ឯកឧត្តមក៏បានជួយឧបត្ថម្ភថវិការជូនដល់សមាជិកក្រុមប្រឹក្សាឃុំផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦