គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ឹម តៃ
2019-09-10 02:07:00

នាព្រឹកថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ទោ ស៊ឹម តៃ នាយការិយាល័យចារកិច្ចនៃក្រសួងការពារជាតិ និងត្រូវជាប្អូនប្រុសបង្កើតរបស់ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៥០នាទី ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម ស៊ឹម តៃ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន នៅបុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦