គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាល ខេត្តព្រះវិហារ
2019-09-10 12:43:41

នារសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា​ ដឹកនាំដោយលោកជំទាវ​ មាន​ សំអាន​ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយ​ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល នៃអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត​ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដេីម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលេីបញ្ហាសុខភាពសាធារណៈ​។

​      ជាមួយគ្នានេះ ​ក៏មានសេចក្តីរាយការណ៍អំពីសកម្មភាពនៃការអនុវត្តការងារប្រចាំឆមាសទី១​ ឆ្នាំ២០១៩​ និងទិសដៅការងារបន្តរបស់មន្ទីរ​សុខាភិបាល​ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ​ មន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ មន្ទីរកិច្ចការនារី​  និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ផងដែរ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦